រដ្ឋបាលខេត្តតាកែវសូមថ្លែរអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនួន សារ៉ែន ប្រធានស្នាក់ការត្រួតពិនិត្តច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន
ថ្ងៃចេញផ្សាយៈ ខែសីហា 1, 2025
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក នួន សារ៉ែន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលបានឧបត្ថម្ភ អង្ករចំនួន ១តោន ផ្លៃស្រកានាគចំនួន ១០០គីឡូក្រាម ដំឡូងជ្វាចំនួន ១០០គីឡូក្រាម ផ្លែក្រូចចំនួន៥កេស មើមប៉ិគួកចំនួន ១០០គីឡូក្រាម និងថវិកាចំនួន ២.០០០.០០០រៀល(ពីរលានរៀលគត់) ជូនរដ្ឋបាលខេត្តតាកែវដើម្បីចូលរួមគាំទ្រដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមគាំទ្រដល់កងទ័ពជួរមុខ និងបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិ ការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តតាកែវ ថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥
🔗https://t.me/samnang1166