តេីពិតដែរឬទេថាលោកសុខ ឡេះជាជេីង…..
តេីពិតដែរឬទេដែលថាលោក សុខ ឡេះ ជើងប៉ាវបទល្មើសនេសាទ
ប្រចាំខេត្តតាកែវដោយសមត្ថកិច្ចជំនាញមិនក្អកជាមួយ
ខេត្តតាកែវ ៖ ដូចបណ្ដារៀងរាល់ឆ្នាំ នៃការកសាងបទល្មើសនេសាទនៅភូមិសាស្ត្រខេត្តតាកែវ ក្នុងស្រុកអង្គរបុរី,បុរីជលសារ និងស្រុកកោះអណ្ដែត..សុទ្ធតែឋិតក្រោមការគ្រប់គ្រងបែងចែកផលប្រយោជន៍ពីសំណាក់លោកសុខ ឡេះ។ ឆ្នាំនេះក៏ត្រូវគេរាយការណ៍ដែរថា លោកសុខ ឡេះចាប់អនុវត្តការងារនៃការកសាងបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតហើយ។ បណ្ដាជនវៀតណាមក៏ចាប់ផ្ដើមចូលមកនេសាទនៅក្នុងទឹកដីខ្មែរនោះដែរ។
លោកសុខ ឡេះ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ គឺជាអ្នកបោះមេដ៏ធំ នៅក្នុងបណ្ដាញបទល្មើសនេសាទលើ ទឹកដីខេត្តតាកែវ។ ទោះបីជាមានការផ្លាស់ប្ដូរអភិបាល ខេត្តច្រើនជំនាន់ហើយក្តី ប៉ុន្តែបញ្ហាបទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ នៅតែស្ថិតក្រោមកណ្ដាប់ដៃបែងចែកផលប្រយោជន៍ពីសំណាក់លោកសុខ ឡេះជាអ្នកបោះមេដដែល។ សូម្បីតែមន្ត្រីជលផល ដែលគេចាត់ ទុកជាសេនាធិការផ្ទាល់របស់ក្រសួងកសិកម្ម ក៏ឋិតនៅក្រោមអំណាចលោកសុខ ឡេះ ដែរ។
បទល្មើសនេសាទ ដែលគេអាចមើលដោយភ្នែកទទេឃើញនោះគឺជាអ្វីដែលលោកសុខ ឡេះ ប្រើវិធីលួងចិត្តថ្នាក់ដឹកនាំខេត្តតាកែវ ក៏ដូចជាក្រសួងជំនាញថា បើមិនអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកនេសាទនៅក្នុងទឹកដីខ្មែរទេនោះ ក៏គង់ហ្វូងមច្ឆជាតិខ្មែរទាំងនោះហូរតាមបណ្ដោយទឹក ទៅប្រទេសវៀតណាមដដែលទេ។ដូច្នេះគួរតែអនុញ្ញាតឲ្យជនជាតិវៀតណាម ចូលមកនេសាទយកមច្ឆាជាតិពីដីខ្មែរនោះទៅ សមហេតុផលពិសេសមែនលោកសុខ ឡេះ…?។ ប៉ុន្តែបើខ្មែររាយមងមួយដៃ រាយបង្កៃមួយផ្លែ មុខជាអស់លោកខាងជលផលចាប់ចងថតផ្សាយខ្មាស់គេពេញស្រុក។
រឿងនេះមិនមែនថ្នាក់ដឹកនាំខេត្តតាកែវ ច្រើនជំនាន់មិន ដឹងនោះទេ។ ក៏ប៉ុន្តែគេឆ្ងល់ថា ហេតុអ្វីបានជាមិនព្រមមានចំណាត់ការយ៉ាងដូច្នេះ។ លើសពីនេះទៅទៀតថ្នាក់ ដឹកនាំក្រសួងកសិកម្មច្រើនរដ្ឋមន្ត្រីមកហើយ ក៏បានដឹងអំពីបញ្ហាអ្វីដែលលោកសុខ ឡេះ បានធ្វើនាពេលកន្លងមកនោះដែរ ។ ប៉ុន្តែមកដល់ជំនាន់លោក ឌិត ទីណា ដឹក នាំសព្វថ្ងៃ លោកសុខ ឡេះ នៅតែមានឥទ្ធិពលខ្លាំងគួរឲ្យកោតសរសើរ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងមកនេះលោកសុខ ឡេះ កំពុងរៀបផែន ការកសាងបទល្មើសជលផលបន្តទៀតហើយ។
ទោះយ៉ាងណាអង្គភាពយេីងខលទំនាក់ទំនងតាមរយះលេខទូរស័ព្ទរបស់លោកដេីម្បីអោយលោកបកស្រាយបញ្លរិះគន់ខាងលេីតែលោកមិនលេីកទូស័ព្ទ។
ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំង ឡាយ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាង ណាទប់ស្កាត់ ឱ្យបានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រីពង កូនដែលចាប់ផ្ដើមហាមឃាត់ពីខែសីហា ដល់ខែ តុលាខាងមុខ។ ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ក៏បានទទូចស្នើឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ចាត់វិធានការយ៉ាងណា កុំឱ្យមានបទល្មើសនេសាទនៅ ក្នុងភូមិសាស្ត្រស្រុកទាំងបីខាងលើនេះ នៃខេត្តតាកែវ ឲ្យសមស្របទៅតាមអ្វីដែលគេហៅថា កំណែទម្រង់នោះផង៕