កម្លាំងកងរាជអវុធហត្ថខេត្តកំពង់ស្ពឺធ្វេីការបង្រ្កាបគ្រឿងញៀណ……
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបករណី គ្រឿងញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ (ប្រុស-ស្រី) បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ !!!
កំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញ និងដឹកនាំបញ្ជាដោយផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់(ស្រីចំនួន០១នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់…
កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្រ្កាបករណី គ្រឿងញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៦នាក់ (ស្រី ចំនួន០១នាក់)។
ជនសង្ស័យរួមមាន៖ទី១.ឈ្មោះ សេម វី អាយុ៣៥ឆ្នាំ ភេទប្រុស ទីលំនៅភូមិព្រៃជុំ ឃុំ ជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,
ទី២.ឈ្មោះ អឿន វាសនា ហៅ សៅ ណា អាយុ៣៥ឆ្នាំ ភេទប្រុស ទីលំនៅភូមិព្រៃជុំ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,ទី៣.ឈ្មោះ ណាំ វិសាល អាយុ២២ឆ្នាំ ទីលំនៅភូមិកាកែវ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,ទី៤.ឈ្មោះ ប៉ន ពី អាយុ២១ឆ្នាំ ភេទប្រុស ទីលំនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ,ទី៥.ឈ្មោះ សន គឿន អាយុ២១ ភេទប្រុស ទីលំនៅភូមិទឹកល២ង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងទី៦.ឈ្មោះ ឌី ស្រីទូច អាយុ២៨ឆ្នាំ ភេទស្រី ទីលំនៅភូមិអំពែភ្នំ ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន៖គ្រឿងញៀនចំនួន០២កញ្ចប់(ទម្ងន់៥.១២ក្រាម),ខ្សៀជក់គ្រឿងញៀន ចំនួន០៨,ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,កាំភ្លើងកែឆ្នៃ ចំនួន០១ដើម,ពូថៅ ចំនួន០១ដើម,ម៉ូតូ ចំនួន០២គ្រឿង,ទូរស័ព្ទ ចំនួន០៨គ្រឿង,នាឡិកា ចំនួន០៣គ្រឿង,កាបូលុយ ចំនួន០៣,អត្តសញ្ញាណប័ណ្ណ ចំនួន០៣សន្លឹក និងថវិកា ចំនួន ១០៤ ០០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕