លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិការចំនួន១០,០០០,០០០រៀលនិងសម្ភារ:គ្រឿងឧបភោគជូនរដ្ឋបាលខេត្តកំពង់ស្ពឺ…..

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាចំនួន ១០,០០០,០០០រៀលនិងសម្ភារៈគ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ…….

កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ រួមនិងសប្បុរសជនចិត្តធម៌ នាំយកនូវថវិកា និងសម្ភារៈ​​​គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈអភិបាល​​​​និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ស្ពឺ។រួមមានដូចជា:ថវិការចំនួន ១០,០០០,០០០រៀល(ដប់លានរៀល),ទឹកសុទ្ធកម្ពុជាចំនួន១០០កេស និងមីជាតិចំនួន១០០កេស ដើម្បីចូលរួមចំណែកជូនដល់វីរកងទព័ដែលកំពុងឈរជើងជួរមុខ និងជនភៀសសឹកផងដែរ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ​​​ បានមានប្រសាសន៍ថា ស្មារតីជាតិនិយមបានផុសផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុតនៅទូទាំងខេត្តកំពង់ស្ពឺ នេះបញ្ជាក់ឱ្យឃើញថាស្មារតីសាមគ្គីជាតិឯកភាពជាតិ។ផលវិបាកនៃជម្លោះប្រដាប់អាវុធនាំមកនូវការខូចខាតច្រើនជាង ការខូចខាតរាងកាយទៅទៀត។ ជម្លោះនេះបន្សល់ទុកនូវរបួស ស្នាមផ្លូវចិត្ត វិបត្តិមនុស្សធម៌ និងទំនួលខុសត្រូវរបស់ជាតិដ៏ ស្មុគស្មាញ។ នៅពេលនេះ ប្រទេសកម្ពុជាស្ថិតនៅលើ ចំណុចប្រសព្វដ៏សំខាន់មួយដែលកម្លាំង ឯកភាព និងផែនការ យុទ្ធសាស្ត្រត្រូវតែដឹកនាំផ្លូវយើងដើម្បីឆ្ពោះទៅមុខ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងសប្បុរសជន ដែលបាននាំបគ្រឿងឧបភោគបរិភោគ ថវិកា និងសូមជូនពរជួបប្រទះតែនឹងពុទ្ធបរបួនប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕