លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ……

កំពង់ស្ពឺ, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ 

លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ចូលរួមបុណ្យសពវីរកងទ័ពដែលពាកលីនៅសមរភូមិ ក្នុងពេលប្រយុទ្ធការពារទឹកដី……….

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានដឹកនាំនាយទាហាន រួមជាមួយក្រុមការងារ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ចូលរួមបុណ្យសពវីរកងទ័ពឈ្មោះ ណៃ ចន្នី ដែលបានពាក់លីនៅសមរភូមិក្នុងពេលប្រយុទ្ធការពារទឹកដី ដែលមានទីតាំងនៅ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបាននាំយកនូវថវិកាសប្បុរសជននៅខេត្តឧត្តរមានជ័យដែលបានឧបត្ថម្ភតាមរយះ មេបញ្ជាការ ខេត្តឧត្តរមានជ័យចំនួន១,០០០,០០០រៀល លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៥០០,០០០រៀល ដល់គ្រួសារសពផងដែរ ក្រៅពីនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភបន្ថែមដល់ប្អូនប្រុសសពដែលជាវីរកងទព័រួចជីវិតក្រោយពេលប្រយុទ្ធជាមួយខ្មាំងចំនួន៥០០,០០០រៀលផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានកោតសរសើរដល់វីរកងទព័របស់យើងទោះជាលោកបានពលីពិតមេន តែពួកគាត់ស្ថិតនៅក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូប កូនខ្មែរទាំងអស់ និងចង់ចាំនូវភាពអង់អាចក្លាហាន តស៊ូរឹងមាំ ហានលះបង់គ្រប់បែបយ៉ាងចំពោះជាតិមាតុភូមិ ហើយក៏បានបន្សល់ទុកនូវកេរ្ត៍ឈ្មោះដ៏អស្ចារ្យសម្រាប់ក្មេងជំនាន់ក្រោយ ។