កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចម្រុះចុះបង្រ្កាបបទល្មេីសរបាំស្បៃមុងនារដូវបិទនេសាទ

កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលចម្រុះចុះបង្ក្រាបបទបទល្មើសរបាំងស្បៃមុងនារដូវបិទនេសាទ

ខេត្តកំពង់ឆ្នាំង÷ថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖

+ខណ្ឌរដ្ឋបាលបាលជលផលកំពង់ឆ្នាំង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងសហគមន៍នេសាទភូមិថ្មី ភូមិកៀនតាម៉ា  បានអមដំណើរនិងដឹកនាំដោយឯកឧត្តម ប៉ែន ផល្លិកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកម្លាំង សរុបចំនួន ១៦ នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ៤ គ្រឿង 

បានចុះប្រតិបត្តិការបង្ក្រាបការធ្វើនេសាទនៅចំណុចបឹង វាលសំណាប ក្រោយភូមិឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ប្រទះឃើញ ការធ្វើនេសាទដោយប្រើឧបករណ៍ លូរួមផ្សំរបាំងស្បៃមុង ដែលខុសទៅនិងច្បាប់ស្តីពីជលផល។ បន្ទាប់មកសមត្ថកិច្ច យើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលវត្ថុតាងដែលជាឩបករណ៍ខុសច្បាប់ស្តីពីជលផលនៅហ្នឹងកន្លែង។

លទ្ធផលទទួលបានដូចខាងក្រោម៖

-របាំងស្បៃមុងចំនួន១ករណី ស្មើនឹង ១៦   កន្លែង ប្រវែង ៨៤០ម៉ែត្រ លូស្បៃមុង ចំនួន ១៦ គ្រឿង បង្គោលចំនួន ៤៨០ ដើម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញចំនួន ២០០ គក្រ។