លោក មីន កម្ភះ ខ្មែស្រលាញ់ខ្មែរខ្មែរាំទ្រផលិតផលខ្មែរ…..
លោក មីន កុម្ភ : “ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលឹតផលខ្មែរ ជាមោទកភាពជាតិខ្មែរ” ថ្លែងក្នុងពិធីបេីកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ ផលិតផល និងប្រព័ន្ធផលិតកម្ម»
(ខេត្ត ព្រះសីហនុ) : នា ព្រឹកថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០២៥ នេះ លោក មីន កុម្ភ: អភិបាល រង នៃគណ :អភិបាល ខេត្ត ព្រះសីហនុ តំណាង ដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត បាន អញ្ជើញ ជា អធិបតី ក្នុងពិធីបេីកសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ ផលិតផល និងប្រព័ន្ធផលិតកម្ម» ដែលរៀបចំឡេីងដោយសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និង មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ មួយចំនួន នៅសណ្ឋាគារស៊ីប្រ៊ីស ស្ថិតនៅសង្កាត់៤ក្រុង/ខេត្តព្រះសីហនុ។
លោក សៅ ហុក អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មានមោទនភាពដែលបានចែករំលែកចំណេះដឹងស្តីពីសិក្ខាសាលានេះ និងបានផ្តល់អត្ថប្រយោជន៍ចំពោះសិក្ខាកាម អ្នកចូលរួមទទួលបាននូវចំណេះដឹងថ្មីៗពីការអភិវឌ្ឍទំនាក់ទំនង អាជីវកម្ម និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ស្របតាមស្តង់ដារ ដើម្បីបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់អាជីវកម្មរបស់ ខ្លួន សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយសង្ឃឹមថា លោក លោកស្រីដែលជាពាណិជ្ជករ អាជីវករ និងវិស័យឯកជន ចូលរួមផ្តល់នូវអត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញា និង ស្តង់ដារសម្រាប់ការផលិត និងប្រព័ន្ធផលិតកម្មរបស់ខ្លួនកាន់តែ មានគុណភាព ប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមប្រកួតប្រជែងទៅ នឹងផលិតផលដែលនាំចូលពីបរទេស។
ឆ្លៀត ក្នុងឨកាស នោះ លោក មីន កុម្ភ : អភិបាល រង ខេត្តព្រះសីហនុ បានមាន ប្រសាសន៍ ថាអង្គសិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ ផលិតផល និងប្រព័ន្ធផលិតកម្ម» គឺមានសារ:សំខាន់ខ្លាំងណាស់សំរាប់អ្នកប្រកបមុខរបររកស៊ី អាជីវករ ម្ចាស់ សហគ្រាស ក្រុមហ៊ុននានា ដេីម្បីបញ្ចៀ្របការយល់ដឹងពីអត្ថប្រយោជន៍ នៃការប្រេីប្រាស់និមិត្តសញ្ញា ផ្លាកសញ្ញាស្តង់ដារ សំរាប់ផលឹតផល និងប្រពន្ធ័ផលិត កម្ម។
លោក មីន កុម្ភ : ក៏បានធ្វេីការកោតសរសេីរដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរួបរួមគ្នាគាំទ្រផលឹតផលជាតិ តាំងពីមានការបិទព្រំដែនជាឯកតោភាគីរបស់ថៃមក ហេីយរហូតដល់ពេលបច្ចុប្បន្ននេះសភាពការនៅតាមបន្ទាត់ព្រំដែននៅមិនទាន់មានភាពល្អនៅឡេីយនោះទេ។ ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ សហគ្រិននានា នៅក្នុងប្រទេសកម្ពុជាអោយរួមគ្នាជាធ្លុងមួយជួយអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់មានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពល ពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិ បង្កេីតឨកាសការងារនិងផលឹតសកម្មភាពចង្វាក់ផលឹតកម្មអោយបានច្រេីនក្នុងស្មារតី”ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលឹតផលខ្មែរ ជាមោទកភាពជាតិខ្មែរ” ជៀសវាងកុំអោយបរទេសមាក់ងាយ រួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងភាពជាម្ចាស់ការ។