លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង…..
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង អាយុ៧៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ…….
កំពង់ស្ពឺ៖កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ចើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខអ៊ុំស្រី សៀក ខេង ភេទស្រី អាយុ ៧៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានជំងឺកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
នាឱកាសសួរសុខទុក្ខនោះដែរ លោក ម៉េង ស្រ៊ុន បានសំណេះសំណាលអំពីសុខភាពរបស់អ៊ុំស្រី សៀក ខេង និងជូនពរសូមអោយឆាប់ជាសះស្បើយ ប្រកបដោយសុខភាពល្អឡើងវិញ ព្រមទាំងជួយផ្តល់ឈាមជូនដល់អ៊ុំស្រីបានចំនួន០៣ផ្លោកភ្លាមៗ ហើយក៏បានឧបត្ថម្ភជាថវិកាចំនួន ១០០,០០០រៀល និងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន(អង្ករ ១បាវ,ទឹកសុទ្ធ ១កេស, មីជាតិ ១កេស និងភេសជ្ជះ ១កេស) ទៀតផងដែរ។