កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង…..

កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងសហការជាមួយអធិការដ្ឋានខាងត្បូងបឹងទន្លេសាបចុះបង្ក្រាបបទល្មើសនេសាទនារដូវបិទ✓✓

—————-

ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែ កញ្ញា ឆ្នាំ២០២៥ ។

សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖

+ក្រុមទី១៖ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប ដឹកនាំដោយលោក ឈិន តួ នាយរងអធិការ កំលាំងសរុប៤នាក់ និងប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន ១គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ប្រទះឃើញរបាំងលបស្បៃមុង នៅចំណុចខាងក្រោយ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

+ក្រុមទី២៖ សហការជាមួយសហគមន៍ នេសាទ ដឹកនាំដោយលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សាឆ្នាំង កំលាំងចូលរួមសរុបចំនួន ១១នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ៣គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ប្រទះឃើញរបាំងលបស្បៃមុង ចាប់ពីចំណុចភ្នំជ័យទ័តដល់ក្រោយសាលាឃុំច្រណូក ភូមិកង្កែប ឃុំច្រណូក ស្រុកកំពងលែង ខេត្តកំពង់ឆ្នាំង។

បន្ទាប់មកក្រុមការងារបានឯកភាពគ្នាចុះរុះរេី និងបំផ្លាញចោលវត្ថុតាងដែលជាឧបករណ៍ខុសច្បាប់នៅនឹងកន្លែង។

លទ្ធផលសម្រេចបានចំនួន២កណីខាងក្រោម÷

-របាំងលបស្បៃមុងចំនួន ២ករណី ស្មើនឹង ៤០កន្លែង ប្រវែង  ១២០០ម៉ែត្រ លូស្បៃមុង ៤៥មាត់ បង្គោលចំនួន ៥២០ដេីម និងចាក់លែងត្រីល្អិតចម្រុះចូលដែននេសាទវិញចំនួន ៨០គីឡូក្រាម។