បទល្មេីសនេសាទលាតសន្ធឹងលេីផ្ទៃទឹកតាមព្រៃរនាម
បទល្មើសនេសាទលាតសន្ធឹងលើកផ្ទៃទឹកតាមព្រៃរនាមនារដូវបិទនេសាទស្ថិតនៅភូមិសាស្ត្រស្រុកកំពង់ស្វាយខេត្តកំពង់ធំសូមឱ្យមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យផង✓✓
—————-
ខេត្តកំពង់ធំ÷នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥តាមសេចក្តីរាយការណ៍អ្នករកស៊ីលក្ខណៈគ្រួសារបានប្រាប់អង្គភាពសារព័ត៌មានយើងឲ្យដឹងថាមានរបាំងណរ៉ាវក្រពីរជាច្រើនខ្សែនិងរបាំងសាច់ក្រញឹកជាច្រើននៅបឹងស្នែងក្របីចំណុចបឹងផ្លោងចំណុចជិតអាង២០០០ចំណុចបឹងរំាងទេ ចំណុចបាក់ដើមសូមឲ្យមន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័នទាំងចុះទៅពិត្យផង។
បើតាមប្រភពប្រជាពលរដ្ឋរកសុីលគណ:គ្រួសាររាយការណ៍ជូនអង្គភាពសារព័ត៌មានឲ្យដឹងថានៅថ្ងៃទី០៧
អង្គភាពសារព័ត៌មានយើងបានចុះទៅថតពិនិត្យជាក់ស្ដែងនៅកន្លែងបទល្មើសកំពុងប្រព្រឹត្តដើរច្បាប់ហាមឃាត់។
នៅទីតាំងកន្លែងនេសាទទាំងអស់នោះមានយឿរត្រីជាច្រើនប្រមូលផលនេសាទនារដូវបិទនេសាទប៉ុន្តែអង្គភាពសារព័ត៌មានយើងបានសាកសួរទៅអ្នកនេសាទនោះមាន យឿរឈ្មោះរ៉ូប្រមូលទិញត្រីពីរនាក់ដាក់របាំងក្រឡាញឹកប៉ុន្តែយឿរមួយចំនួនទៀតមិនស្គាល់ឈ្មោះ
ចេញពីអាងប្រាំបីរយ៨០០មកត្រងចំណុចវាលស្រង៉ែមានរបាំងណររ៉ាវចំនួនពីរខ្សែក្នុងមួយខ្សែចំនួន១០០០ម៉ែត្រទៅ១៥០០ម៉ែត្រជាប់ព្រំប្រទល់កំពង់ឆ្នាំងកំពង់ធំដែលច្បាប់ហាមឃាត់នារដូវបិទនេសាទ។
បើតាមការសាកសួរបងប្អូនប្រជាពលរដ្ឋនេសាទលក្ខណៈគ្រួសារបាននិយាយថាឃើញកងកម្លាំងកងទ័ពឈរជើងតាមដងទន្លេសាបបានចុះបង្ក្រាបជាញឹកញាប់ដែរប៉ុន្តែនៅកន្លែងអាងស្នែងក្របីនិងអាង៨០០ប្រជាពលរដ្ឋខ្លះដាក់ស្របច្បាប់ប៉ុន្តែប្រជាពលរដ្ឋខ្លះដាក់មិនស្របច្បាប់សូមឱ្យកងកម្លាំងកងទ័ពដែលឈរជើងតាមគោលដៅនិមួយៗចុះពិនិត្យផង។
ជាពិសេស លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលផលកំពង់ធំសូមឱ្យមន្ត្រីជំនាញរបស់លោកចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលក្រុមល្មើសច្បាប់ដាក់របាំងក្រឡាញឹកនិងក្រឡា២ហុនដែលច្បាប់ហាមឃាត់ផង។