លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តកណ្តាល…..
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បើកដៃអោយលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ៤ ចំណុចភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ.!
កណ្តាល ៖ ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុក រលួយរបស់ក្រុមមន្រ្តីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែ ក្លាយទៅជាប្រធានបទមួយសំរាប់ក្រុមអាជីវករនិងឈ្មួញប្រកបរបររកសុីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវ ជាតិលេខ៤ភូមិពើកស្រុកអង្គស្នួលខេត្តកណ្ដាល ។
តាមប្រភពបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ទោះបីរថយន្តក្រុមឈ្មួញតូច ធំដឹកទំនិញ លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយនៅតែធ្វើចរាចរណ៍ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងផ្លូវជាតិលេខ៤ ភូមិពើកដោយរលូនបានដែរ រីឯលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត និងមន្ត្រីជញ្ជីងដែលប្រចាំការនៅចំណុចភូមិពើកស្រុកអង្គស្នួល ខេត្តកណ្ដាល គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានវិធានការទប់ស្កាត់ឡើយ។
ចំណែកឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសសាធារណការនិងដឹកជញ្ជូន•ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តចល័តទូទាំងប្រទេសបានរក្សាភាពស្ងៀមស្ងាត់!បើទោះមានភាពមិនប្រក្រតីរបៀបពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក បូរី វង្សសានិត្យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៍ដោយនៅតែ បើកដៃអោយលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤នៅចំណុចភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រឆាំងច្បាប់អំពើពុករលួយ។
ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លង កាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ផ្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងនិង មន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រផ្លូវជាតិលេខ៤ភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ហាមាត់ទារថ្លៃបាយ ថ្លៃទឹកពីឈ្មួញនិងអាជីវករ សួរថាតើក្រុមមន្រ្តីចូលបំរើការងារនៅស្ថានីយ៍ជញ្ជីថ្លឹងរថយន្តចំណុចខាងលើមិនបានទទួលប្រាក់បៀវត្សពីរាជ រដ្ឋាភិបាលទេឬ ? ប្រភពស្និទ្ធនឹងលោក ស៊ូ ទីរ៉ូ បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក បូរី វង្សសានិត្យប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តកណ្ដាលនោះទេលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងថរយន្តផ្លូវជាតិលេខ៤ ភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានអោយដឹងទៀតថាករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ចំណុចភូមិពើកស្រុកអង្គស្នួលលោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤នៅចំណុចភូមិពើកស្រុកអង្គស្នួល ខេត្តកណ្តាល ក្រុមឈ្មួញដឹកទំនិញ ឆ្លងកាត់មកពីបណ្តាខេត្តនានា គេចមិនផុតពីការបង់លុយតាមការកំណត់របស់ប្រធានមិនអាចរំលងបានឡើយ។រីឯលោក បូរី វង្សសានិត្យ បណ្ដែតបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។
ដែលបញ្ហានេះសូមឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស រួមនឹង ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មិនគូរមើលរំលង
លោក ស៊ូ ទីរ៉ូ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកមន្ត្រីជញ្ជីងប្រចាំការផ្លូវជាតិលេខ៤ភូមិពើកស្រុកអង្គស្នួល ខេត្តកណ្ដាល តទៅទៀតនោះទេដែលប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រឆាំងច្បាប់អំពើពុករលួយ៕