ខណ្ឌរដ្ឋបាលជលខេត្តកំពង់ឆ្នាំង…..

ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងសហការជាមួយកងកម្លាំងយោធានិងកម្លាំងការិយាល័យសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងបានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នារដូវបិទនេសាទ✓

ខេត្តកំពង់ឆ្នាំង÷ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង។

រួមមាន៖

សហការជាមួយកម្លាំងយោធាបង្រ្កាបបទល្មេីសជលផលបឹងទន្លេសាប និងកម្លាំងការិយាល័យសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌ កំលាំងចូលរួមសរុបចំនួន ៣៩នាក់

និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន៩ គ្រឿង បានចុះប្រតិបត្តិការនៅ ចំណុចព្រែកក្បាលខ្មោចចំណុចកោះខ្ចៅ ចំណុចចុងព្រែក ក្នុងភូមសាស្រ្តឃុំផ្លូទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរកម្លាំងចម្រុះបានប្រទះឃេីញ របាំងសាច់អួនដែលដាក់វែងៗខុសនឹងច្បាប់ស្តីពីជលផល បន្ទាប់មកក្រុមការងារបានឯកភាពគ្នាកាត់តម្រឹម និងបំផ្លាញវត្ថុតាងចោលនូវនិងកន្លែង។

លទ្ធផលសម្រេចបានរួមមាន÷

របាំងសាច់អួនចំនួន១ករណី ស្មើនឹងចំនួន ៨កន្លែង ប្រវែង២៦០០ម៉ែត្រ

លបលូ២៥មាត់ បង្គោលចំនួន៩០០ដេីម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ៣០គីឡូក្រាម។

ក្រុមបទបញ្ជាដ៍តឹងរឹងពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឱ្យមន្ត្រីជំនាញទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទណាដែលច្បាប់ហាមឃាត់នារដូវបិទនេសាទ។