កិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ព្រមទាំងផ្សព្វផ្សាយនូវផែនការ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីបិទបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធទូទាំងខេត្តកំពង់ស្ពឺ…

កិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ព្រមទាំងផ្សព្វផ្សាយនូវផែនការ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីបិទបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធទូទាំងខេត្តកំពង់ស្ពឺ…

កំពង់ស្ពឺ៖នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំបូកសរុប និងត្រួតពិនិត្យតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៥ ព្រមទាំងបានផ្សព្វផ្សាយនូវផែនការ
ការពារសន្តិសុខ សុខសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងពិធីបិទបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធទូទាំងខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដោយក្នុងពិធីប្រជុំនេះផងដែរមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង/នាយសេនាធិការរង/ប្រធាន-អនុប្រធានមន្ទីរ/នាយ-នាយរងការិយាល័យ និងជំនួយការ/មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានអាវុធហត្ថក្រុង-ស្រុក/ប្រធានស្នាក់ការសន្តិសុខ/មេបញ្ជាការ កងអនុសេនាធំចល័ត និងមេបញ្ជាការ កងអនុសេនាតូចចល័ត ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕