កិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្មាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)…..

កិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្មាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)…..
===================
(កំពង់ស្ពឺ) នាថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍សង្ខេបស្មាដៃសមិទ្ធផល កងឯកភាពល្អឆ្នើមរយៈពេល៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ។
ក្នុងកិច្ចប្រជុំនុះដែរ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានដាក់ចេញបទបញ្ជា ឲ្យតាមមន្ទីរនីមួយៗត្រូវពង្រឹងលើការងារជំនាញឲ្យបានល្អ ត្រួតពិនិត្យរបាយការណ៍ពាក់ពន្ធ័ និងជំនាញរបស់ខ្លួនឲ្យបានត្រឹមត្រូវ រាល់ឯកសារត្រូវរក្សាទុកឲ្យបានល្អ ។ មន្ទីរជំនាញ ព្រមទាំងបណ្តាក្រុង/ស្រុក ស្នាក់ការសន្តិសុខទាំងអស់បន្តសហការខិតខំប្រឹងប្រែង អនុវត្តតួនាទីភារៈកិច្ច ឲ្យបានល្អដើម្បីបង្កើនស្នាដៃជូនអង្គភាព  ជាពិសេសត្រូវយកចិត្តទុកដាក់ការងារបង្ការ បង្រ្កាប និងសង្រ្គោះ ដើម្បីធានាបាននូវសុខសុវត្តភាពជូន បងប្អូនប្រជាពលរដ្ឋ ។
ជាចុងក្រោយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ យើងទាំងអស់គ្នាជាកងកម្លាំង ត្រូវតែបន្តបង្រ្កាបឲ្យបាននូវរាល បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីរំលោភគ្រប់រូបភាព ។
កិច្ចប្រជុំនេះដែរចូលរួមពី លោកមេបញ្ជាការរង,ប្រធានមន្ទីរ,នាយការិយាល័យគោលនយោបាយ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕