ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ព្រោះជាប់ពាក់ព័ន្ធករណីគ្រឿងញៀន
Sam Sovan:
ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ព្រោះជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!!!
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៌ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក្នុងមួយរយៈថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរនោះ ជាក់ស្តែងក្នុងរយៈពេលពីរថ្ងៃជាប់គ្នានេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបង្រា្កប និងឃាត់ខ្លួនបានចំនួនពីទីតាំងផ្សេងៗគ្នាជាបន្តបន្ទាប់។
ដោយក្នុងរង្វង់ប្រតិបត្តិការទីតាំងទី១៖នោះគឺកាលពីវេលាម៉ោង ១៦:៣០នាទី នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបទល្មើស ដឹកនាំដោយ លោកវរសេនីយ៍ទោ ណុល ដារ៉ា សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចនិងកម្លាំងកងរាជអាវុធហត្ថស្នាក់ការវាលធំ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន នៅចំណុចផ្ទះខ្ទមដីឡូក្នុងចំការស្វាយ ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ ញឹម ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៌សថ្លា ចំនួន១៥កញ្ចប់(ទម្ងន់៨៤.៥៦ក្រាម)(ថ្លឹងទងសំបក),ទូរស័ព្ទចំនួន ០២គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង,ដាវចំនួន ០១ដើម,ម៉ូតូចំនួន ០១គ្រឿង,សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន,គ្រាប់កាំភ្លើងបាញ់ខ្យល់(គ្រាប់កង់)ចំនួន០៤គ្រាប់ និងថង់ដៃពណ៍ក្រហមសំរាប់ដាក់គ្រឿងញៀន០១។
នឹងក្នុងរង្វង់ប្រតិបត្តិការទីតាំងទី២៖ទៀតគឺនៅម៉ោងប្រម៉ាណជា វេលាម៉ោង ១៦:២០នាទី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស ដឹកនាំដោយលោកវរៈសេនីយ៍ទោ ណុល ដារ៉ា សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងកម្លាំងស្នាក់ការវាលធំ ដឹកដោយលោកវរសេនីយ៍ត្រី សេន ទូច បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជាក់ស្តែងនូវជនសង្ស័យចំនួន០២នាក់(ភេស្រី)ទៀត ដែលជាប់ ពាក់ព័ន្ធករណី គ្រឿងញៀន ចំណុចគល់ស្ពានអូរចោទ លើផ្លូវលេខ៣១៧ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ដោយជនសង្ស័យរួមមានទី
១.ឈ្មោះ កែវ ពេជ្រស្រីតី ហៅគីម ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនិងជនសង្ស័យទី២.ឈ្មោះ ហេង លីលី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៌សថ្លា ចំនួន ០២កញ្ចប់ ទម្ងន់ ២០៣.៣៤ក្រាម(ថ្លឹងទងសំបក),ទូរស័ព្ទចំនួន ០៣គ្រឿង,ប្រាក់រៀលចំនួន ៣១០.០០០ម៉ឺនរៀល,ប្រាក់ដុល្លារចំនួន ៣០ ដុល្លារ,ជញ្ជៀនលោហ:ធាតុពណ៍សចំនួន ០២វង់,ខ្សែកលោហ:ធាតុពណ៍សចំនួន ០១ខ្សែ,នាឡិកាដៃចំនួន ០១គ្រឿង
និងក្រវិលចំនួន ០១ខាង។
បន្ទាប់មកទៀតកម្លាំងជំនាញស្នើសុំពន្លៀតសមត្ថកិច្ចដែនដីពីខេត្តកំពង់ស្ពឺទៅរាជធានីភ្នំពេញ នៅម៉ោង ១២:០៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ទៀត នៅចំណុចផ្លូវលំ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះកែវ ពេជ្រស្រីតី ហៅគីម)។ដែលជនសង្ស័យមានឈ្មោះ ឃុន មនោថៃ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់កង់បី និងចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៌សចំនួន០២កញ្ចប់(សង្ស័យសារធាតុញៀន),ជញ្ជីងអេឡិចត្រូនិក(ថ្លឹង)០១គ្រឿង,ម៉ូតូកង់បី០១គ្រឿង,ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកoppo,សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀន(ដបជក់)និងម៉្សៅពណ៍សំបកពងមាន់ ០១កញ្ចប់(សារធាតុមិនច្បាស់)។
និងនៅវេលាម៉ោង១៥:១០នាទី ថ្ងៃខែឆ្នាំដដែលនោះដែរ កម្លាំងជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្តលើផ្ទៃប្រទេស ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញនិងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧ មករា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ថែមទៀត ស្ថិតនៅចំណុចបន្ទប់ជួលផ្ទះលេខ៣២ ផ្លូវលេខ១០៩ ស្ថិតនៅភូមិទី២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយជនសង្ស័យមានឈ្មោះ វែន សុខចំរុង ភេទប្រុស អាយុ ៣៧ឆ្នាំ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕![]()
![]()
![]()
![]()
![]()
![]()
![]()
![]()
![]()