ដោយទទួលបទបញ្ជារដ៍ខ្ពង់ខ្ពស់របសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធិពលខេមរភមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស
កំពង់ស្ពឺ៖ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃ នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីល្ងាច
——————-
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ចាត់ឲ្យលោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង នាយសេនាធិការ ដឹកនាំប្រជុំជួរត្រួតពិនិត្យកម្លាំងជាក់ស្តែង សម្ភារៈបរិក្ខារ និងមធ្យោបាយដឹកជញ្ជូន ពង្រឹងការងារប្រចាំបញ្ជា-ប្រចាំការ មណ្ឌលប្រតិបត្តិការ ប្រចាំការអង្គភាព និងការងារបញ្ជូនសារ និងផ្សព្វផ្សាយផែនការត្រៀមចំនុចខ្ពស់២៤ម៉ោង លើ២៤ម៉ោង។លោកវរសេនីយ៍ឯក មេបញ្ជាការរង នាយសេនាធិការ បានផ្សព្វផ្សាយនូវបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដល់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការជំនាញរបស់ខ្លួនឲ្យបានខ្ពស់ កម្លាំងទាំងអស់រួមទាំងកម្លាំងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក ត្រូវត្រៀមចំនុចខ្ពស់ រងចាំបទបញ្ជា ទទួលបទបញ្ជា និងអនុវត្តបទបញ្ជា។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ កក្កដា ២០២៥ ម្សិលមិញ កងទ័ពថៃបានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបី។កម្ពុជាតែងតែប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែក្នុងករណីនេះយើងគ្មានជម្រើសអ្វីក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធនោះទេ។
(ស៊ូស្លាប់កាយ កុំស្លាប់ជាតិ ស្លាប់កាយរស់ទៀត ស្លាប់ជាតិសាបសូន្យ)