ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ, ព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥
ក្រោមការចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូ និច) និងក្មេងទំនើង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ធ្វើនៅសាលាវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ។
ដោយមានសិស្សានុសិស្សចូលរួមចំនួន ១៦០៧នាក់ ក្នុងនោះស្រីចំនួន ៨៨១នាក់ លោកគ្រូ អ្នគ្រូចំនួន៥១ ក្នុងនោះអ្នកគ្រូចំនួន ២៣នាក់។
ជាចុងក្រោយ លោក វរសេនីយ៍ទោ ណុល តារា បានពាំនាំនូវពាក្យផ្តាំងផ្ញើររបស់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដល់សិស្សានុសិស្សមានដូចជា គ្មួយៗទាំងអស់ត្រូវគេចឲ្យឆ្ងាយពីគ្រឿងញៀន(បារីអេឡិចត្រូ និច) កុំបង្កើតបក្សពួកជាក្មេងទំនើង(បងតូចបងធំ) ដើរវ៉ៃតប់កាប់ចាក់ សកម្មភាពទាំងនេះជាទង្វើមិនល្អប៉ះពាល់ដល់សន្តិសុខសង្គម និងកិត្តិយសគ្រួសារ ជាពិសេសប៉ះពាល់ដល់ការងាររៀនសូត្រ ថ្វើឲ្យគ្មួយៗខូចអណាគត់ គ្មួយៗទាំងអស់ជាទំពាំងស្នងឬស្សី ដូចនេះត្រូវខិតខំរៀនសូត្រ ដើមប្បីអណាគត់ខ្លួន និងប្រទេសជាតិ ។