លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកតាមអូរមួយចំនួនក្នុងក្រុងព្រះសីហនុ

ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យមើលស្ថានភាពទឹកតាមអូរមួយចំនួនក្នុងក្រុងព្រះសីហនុ និងឆ្លៀតក្នុងឪកាសនោះដែរ បានបន្តចុះពិនិត្យមើលស្ថានភាពរលកសមុទ្រតាមបណ្ដោយឆ្នេរក្នុងក្រុងព្រះសីហនុ ផងដែរ។