លោកផ្កាយ៣ មួង ឃីម និងលោកឧកញ៉ា អ៊ិត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយACU )ចាប់ឃាត់ខ្លួន..!

លោកផ្កាយ៣ មួង ឃីម និងលោកឧកញ៉ា អ៊ិត ធី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយACU )ចាប់ឃាត់ខ្លួន..!

ភ្នំពេញ÷ បើតាមប្រភពព័ត៌មានធ្លាយចេញពីអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបអោយដឹងថា នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំងអំពើពុករលួយACUបានធ្វើការឃាត់ខ្លួនលោក ផ្កាយ ៣ មួង ឃីម និងលោកឧកញ៉ា អ៊ិត ធី ដើម្បីនាំខ្លួនចាត់វិធានការទៅតាមនីតិវិធី ។
ប្រភពមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា ការចាប់ខ្លួនលោក ផ្កាយ៣ មួង ឃីម និង ឧកញា អ៊ិត ធី ដោយធ្វើឡើងក្រោយមានពីមានការបែកធ្លាយ នូវលិខិតផ្សេងដែលបង្ហាញពីការជាប់ពាក់ព័ន្ធ​ នឹង​លោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។
ប៉ុន្តែរហូតមកដល់ពេលនេះលោក ឡាច សំរោង ដែលជាតួអង្គមួយរូបដ៏សំខាន់ផងដែរនោះ គេមិនដឹងថា បានរសាត់បាតជើងសព្រាតទៅដល់ទីណានោះឡើយ ។
ដោយឡែកសម្រាប់លោកមួង ឃីម នឹងលោក ឧកញ៉ា អ៊ិត ធី ត្រូវបានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនទៅកាន់បានប្រភពពីមន្ត្រី នៃសាលាដំបូងរាជធានីភ្នំពេញ និងបន្តចាត់ការទៅតាមនីតិវិធី នាថ្ងៃស្អែកទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤​ ដោយសារក្នុងប្រតិបត្តិការចាប់ខ្លួន​អ្នកទាំងពីរ របស់សមត្ថកិច្ចនៅថ្ងៃនេះ​ ពេលវេលាយប់មិនពេកមិនអាចបន្តនីតិវិធីដោយរលូនបាន ។
លោក មួង ឃីម ត្រូវបានគេស្គាល់ថា គឺជាអតីតមន្រ្តីនគរបាលពាក់ផ្តាយ៣ មានតំណែងក្នុងតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចំណែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថា​ ជាពាណិជ្ជករ មានមុខជំនួញរកស៊ីលើអាជីវកម្មវាយថ្ម និងម៉ៅការធ្វើផ្លូវមួយរូបយ៉ាងល្បីគួរសមនោះផងដែរ ។/