តេីទឹតាំងល្បែងឡូតូអនឡាន5Dបីនាទីចេញម្តងនេះជារបស់អ្នកណាទេីបបេីកដំណេីរការបានមិនមានសមត្ថកិច្ចណាហ៊ានបង្រ្កាប

  • ¸ទីតាំងបើកល្បែងឡូតូអនឡាញ 5D បីនាទីចេញម្ដង ស៊ីអស់ឈាមខ្យងនិងសាច់គោ ស្ថិតនៅផ្ទះពូ ម៉ៅ លក់ការហ្វេ នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

តើបង ងួន ឌីណា ដែលជាគណៈបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុកក៏ដូចជាបងវរ:សេនីយ៍ឯក ជា សុផលអធិការនគរបាលស្រុកគិរីវង់មានជ្រាបដែរឬទេ អំពីទីតាំងបើកល្បែងអនឡាញខាងលើនេះ។

ល្បែងជាប្រភពនៃចោរលួច ចោរឆក់ចោរកម្មចោរប្លន់ និងអំពើហិង្សាផ្សេងៗកើតមាននៅក្នុងគ្រួសារនិងសង្គមជាយថាហេតុ។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីសមុីពាក់ព័ន្ធនានារៀងរាល់ម៉ោងធ្វើការ តាមរបបសេរីភាពសារព័ត៌មានកម្ពុជា៕