លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជេីញជាអធិបតីភាពប្រជុំត្រួតពិនិត្យការអនុវត្តន៍តូនាទី…..

លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថឆមាសទី១ ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥…….

  1. កំពង់ស្ពឺ,នាព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំត្រួតពិនិត្យការ អនុវត្តតួនាទី-ភារកិច្ចការងារ កងរាជអាវុធហត្ថឆមាសទី១ ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ និងបានផ្សព្វផ្សាយផែនការជួយសង្គ្រោះ គ្រោះមហន្តរាយ ក្នុងរដូវវស្សា ឆ្នាំ២០២៥ ពិសេសបានផ្សព្វផ្សាយណែនាំ គឺចាប់ពីថ្ងៃនេះទៅកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ត្រូវត្រៀមចំនុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង រហូតទទួលបានបទបញ្ជាថ្មី (ហាមអវត្តមានដាច់ខាត) ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយក្នុងអង្គប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង,នាយសេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ នាយរងការិយាល័យនិងជំនួយការ,មេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខចូលរួមផងដែរ៕