លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថកំពង់ស្ពឺបានអញ្ជេីញដឹកនាំកិច្ចប្រជុំជំនាញ……

កំពង់ស្ពឺ, កាលពីព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥

    លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំនាញពាក់ពន្ធ័ដើម្បីត្រៀមរៀបចំរបាយការណ៍សហការជាមួយក្រុមការងារមកពីក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើអធិការកិច្ចប្រចាំឆ្នាំ២០២៤ នាពេលខាងមុខនេះ ។

    ក្នុងកិច្ចប្រជុំនោះដែរ ជំនាញនីមួយៗបានអាន និងលើកឡើងនូវរបាយការណ៍របស់ខ្លួន ជូនលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដើម្បីជ្រាបជារបាយការណ៍ ។ 

     លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានដាក់បទបញ្ជាដល់ជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់លើ ការកត់ត្រ និងរក្សាទុក នូវឯកសារប្រចាំខែនីមួយៗឲ្យបានល្អ ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជំនាញ់ជាប្រចាំ ទាក់ទងជាមួយជំនាញខាងលើដើម្បី Update នូវការងារថ្មីៗឲ្យបានទាន់ពេលវេលា ។ 

    ចុងបញ្ជប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរដល់ មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច របស់ខ្លួនកន្លងមក ដោយការទទួលខុសត្រូវ តែក៏ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យការងារក្នុងអង្គភាពយើង កាន់តែមានប្រសិទ្ធភាព ។