កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វេីការបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីលួច!!!

កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជា និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​

+++++++++++++++++++++++++++++++++++++++++++

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធករណីលួច ដោយកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នាវេលាម៉ោង១៦:១៥នាទី​ ស្ថិតនៅចំណុចក្នុងអគាររោងចក្រ ក្រុមហ៊ុន ខិនធីញូអឺស ឡាក់ឃី (ខេមបូឌា) លីមីតធីត ដែលមានទីតាំងក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលក្នុងរោងចក្រដើម្បីលួចយកសម្ភារតែត្រូវបានសន្តិសុខឃាត់ខ្លួនហើយបានប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថតែម្តង។ 

ជនសង្ស័យមានឈ្មោះ តុប ប៊ុនធឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងបានរួមមាន:ទូរសព្ទ០១គ្រឿង,កន្រ្តៃកាត់ដែក០១,ដង្កាប់០១,ដែកជើងម៉ាសុីន០៤កំណាត់ និងកូនសោរសម្រាប់ដោះខ្ចៅមួយចំនួនទៀតផងដែរ។

 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕