លោកអភិបាលស្រុកមិគួរមេីលរំលងល្បែងសុីសងនៅក្នុងមូលដ្ឋានអោយលេងបានម៉ាសេរីបែបនេះ
ទីតាំង ល្បែងត្រពាំងថ្មឃុំគូស កំពុងតែលេងយ៉ាងគគ្រឹកគគ្រេង ថែមទាំងម្ចាស់ផ្ទះបោះពាក្យសម្ដីថាបើខ្សែតូចបើកមិនបានទេទីតាំងនេះ!!
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់ថាទីតាំងបើកល្បែងអនឡាញមាន់ជល់តាមlaptopនិងលេងបៀរសន្លឹកដាក់ភ្នាល់ធំៗយ៉ាងសកម្មនិងដុះស្លែមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្ម ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ហាក់មិនមានអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍និងអធិការដ្ឋានចុះបង្ក្រាបឡើយ។
សូមលោកកេត ម៉ៅ ដែលជាអភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកត្រាំកក់ បងមេត្តាជ្រាបជាព័ត៌មានផងទាន ពិសេសទៅទៀតគឺលោកវរសេនីយ៍ឯក ឌុក ធីយ៉ា ដែលជាអធិការនគរបាលស្រុកត្រាំកក់ មេត្តាចុះបង្ក្រាបទីតាំងខាងលើនេះផង។
👉ល្បែងជាប្រភពនៃចោរលួច ចោរឆក់ចោរកម្ម ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ។
តើឯណាទៅដែលជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រាំពីរចំណុចដែលសម្ដេចដាក់អោយអនុវត្ត៕