ឯកឧត្តម ខូយ រីដា អញ្ជើញអមដំណើរឯកឧត្តម បណ្ឌិត ហេង សុខគង់ ចុះពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់

ឯកឧត្តម ខូយ រីដា អញ្ជើញអមដំណើរឯកឧត្តម បណ្ឌិត ហេង សុខគង់ ចុះពិនិត្យសុខភាពដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់

(ពោធិ៍សាត់)៖ ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៧៥នាក់ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា តំណាង ឯកឧត្តម ហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ពិធីប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យកោះស្វាយ ស្ថិតក្នុងភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រោមវត្តមានចូលរួមពីឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ រួមទាំងលោក លោកស្រី វេជ្ជបណ្ឌិតជំនាញៗ ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។